មនុស្សភាគច្រើន
ឆ្លុះកញ្ជាក់មើលមុខ និងសិតសក់ខ្លួនឯងរាល់ថ្ងៃ
ប៉ុន្តែមិនសូវបានពិនិត្យមើលអណ្តាតនោះទេ។ អណ្តាតនេះហើយជា
កន្លែងដែលបង្ហាញបញ្ហាសុខភាពរបស់មនុស្សបានយ៉ាងច្បាស់។ មនុស្សដែលមានសុខភាពល្អធម្មតា
ប្រាកដជាមានអណ្តាតពណ៌ផ្កាឈូកស្រស់។
ផ្ទុយទៅវិញប្រសិនបើអ្នកមានពណ៌អណ្តាតដូចខាងក្រោមនេះ
អ្នកត្រូវតែប្រញាប់ទៅមន្ទីរពេទ្យភ្លាម:
អណ្តាតពណ៌ខ្មៅ
មនុស្សដែលមានអណ្តាតពណ៌ខ្មៅ គឺបណ្តាលមកពីបាក់តេរី និងមេរោគផ្សិត បានកកើតច្រើនហួសកម្រិតក្នុងខ្លួន។ ម្យ៉ាងទៀតអាការបែបក៏អាចបណ្តាលមកពីការជក់បារី និងទទួលទានភេសជ្ជ: ដែលមានជាតិអាស៊ីតខ្ពស់ផងដែរ។
អណ្តាតពណ៌លឿង
មនុស្សដែលមានអណ្តាលពណ៌លឿង អាចបណ្តាលមកពីការរលកនៅកន្លែងណាមួយក្នុងរាងកាយរបស់អ្នក។ ម្យ៉ាងទៀតនៅពេលដែលអ្នកមិនបានទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ឬជក់បារីក្នុងរយ:ពេលយូរ ក៏អាចបណ្តាលឲ្យអណ្តាតរបស់អ្នកមានពណ៌បែបនេះដែរ។
អណ្តាតពណ៌ស
មនុស្សដែលមានអណ្តាតពណ៌ស អាចបណ្តាលមកពីច្រើនករណីដូចជាការប្រើប្រាស់ថ្នាំផ្សះ ការឆ្លងមេរោគផ្សិត សញ្ញាមហារីកគ្រាប់ឈាមជំហានដំបូង៕
ConversionConversion EmoticonEmoticon