កំហុសទាំង ០៤ ដែលធ្វើអោយគ្រឿងអេឡិចត្រូនិចរបស់អ្នកឆាប់ខូច


គ្រឿងអេឡិចត្រូនិចជាច្រើនដែលយើងទិញយកមកប្រើប្រាស់ គឺភាគច្រើនមានបញ្ហាជាមួយនឹងថ្មបន្ទាប់ពីបានប្រើវាមួយរយៈពេលវែង។ ជារឿយៗយើងតែងបន្ទោសអំពិគុណភាពនៃផលិតផល ប៉ុន្តែយើងមិនបានដឹងថា អ្វីជាមួយហេតុពិតប្រាកដនោះទេ។ ថ្ងៃនេះ Quotes of Life  នឹងធ្វើការបង្ហាញ់នូវកំហុសនានាទាំង២០ ដែលយើងបាន និងកំពុងតែប្រើ ហើយវាក៏កំពុងតែបំផ្លាញគុណភាពថ្ម នៃគ្រឿងអេឡិចត្រូនិចរបស់អ្នកផងដែរ។
១.ការសាកថ្ម
- ការដែលទុកអោយគ្រឿងអេឡិចត្រូនិចរបស់អ្នកអស់ថាមពលរលីងវាមិនមែនជាការល្អនោះទេ. អាយុកាលរបស់ថ្មនៃគ្រឿអេឡិចត្រូនិច នឹងចាប់ផ្តើមរាប់ចាប់ពីពេលដែលវារលត់ ដោយសាសរអស់ថាមពលនៅលើដំបូង។ ដើម្បីអោយអាយុកាលរបស់វាកាន់តែបានយូរ អ្នកមិនត្រូវទុកគ្រឿងអេឡិចត្រូនិចរបស់អ្នកអោយអស់ថ្មរលីងនោះទេ។ ជាការប្រើសើរ អ្នកគួរតែលាកថ្មនៅពេលវានៅសល់ត្រឹម ១០% ទៅ២០%។
- ឆ្នាំងសាកក៏ជារឿងសំខាន់ផងដែរ។ ប្រសិនបើអ្នកមិនបានប្រើប្រាស់ឆ្នាំងសាក Original នោះទេ នោះវាក៏អាចធ្វើអោយថ្មនៃគ្រឿងអេឡិចត្រូនិចរបស់លោកអ្នកឆាប់ខូចផងដែរ។ ជាការល្អ អ្នកគួររកទិញឆ្នាំងសាកពីកន្លែងដែលអាចជឿទុកចិត្តបាន។

២. ការគ្រប់គ្រងកម្តៅ

ភាគច្រើននៃអ្នកដែលប្រើ Laptop តែងតែយមកដាក់លើភ្លៅ ដើម្បីវាយអត្ថបទ។ ការធ្វើបែបនេះ មិនត្រឹមត្រូវនោះទេ។ អ្នកកំពុងតែ បំផ្លាញថ្មកុំព្យូទ័ររបស់អ្នកហើយ។ ការទុកLaptop ផ្ទាល់ទៅនឹង កម្រាល ឬដាក់លើជើង ពេលកំពុងដំណើរការនោះ វាអាចធ្វើអោយកង្ហារមិនអាចបំភាយកម្តៅមកក្រៅបាន ដែលធ្វើអោយកុំព្យូទ័ររបស់យើងឡើងកម្តៅ។ បែបនេះហើយគឺធ្វើអោយថ្មកុំព្យូទ័ររបស់អ្នកងាយនឹងខូចបំផុត។
៣. ពន្លឺ

ប្រសិនបើអ្នកឧស្សាហ៍ទុក Laptop ឬទូរសព្ទ របស់អ្នកចោលក្រោមពន្លឺថ្ងៃនោះ អ្នកកំពុងតែបំផ្លាញថ្មរបស់វាហើយ។ ជាការល្អ អ្នកគួរតែទុកផលិតផលអេឡិចត្រូនិចរបស់អ្នកនៅឆ្ងាយពីបង្អួច ឬកន្លែងដែលកម្តៅព្រះអាទិត្យចាំងដល់។

៤. ពេលមេឃភ្លៀង

អ្នកបានដឹងមកហើយថាការប្រើប្រាស់ផលិតផលអេឡិចត្រូនិចពេលមេឃកំពុងភ្លៀងគឺមានគ្រោះថ្នាក់ខ្លាំងណាស់។ ប៉ុន្តែប្រសិនបើអ្នកគិតថា ផលិតផលអេឡិចត្រូនិចរបស់អ្នកមិនអាចស្រូបទាញរន្ទះបាននោះទេ ទោះបីជាមេឃកំពុងភ្លៀងក៏ដោយ នោះអ្នកគិតតខុសហើយ។ កម្លាំងថាមពលដ៏ខ្លាំងរបស់រន្ទះ អាចធ្វើអោយថ្មរបស់គ្រឿងអេឡិចត្រូនិចរបស់អ្នកឆាប់ខូចជាទីបំផុត។ ជៀសវាងការប្រើប្រាស់គ្រឿងអេឡិចត្រូនិចនៅពេលភ្លៀង គែជារឿងដែលប្រសើបំផុត។

៥. កុំដាក់គ្រឿងអេឡិចត្រូនិចជាមួយនឹងសម្ភារផ្សេងទៀត

ប្រសិនបើអ្នកដាក់ទូរសព្ទរបស់អ្នកនៅក្នុងការបូបដែលពោរពេញទៅដោយ គ្រឿងតុបតែងខ្លួន ឬសម្ភារផ្សេងទៀតនោះ ទូរសព្ទដៃរបស់អ្នកនឹងងាយប្រែគុណភាព ដែលធ្វើអោយវាឆាប់ចាស់ ដោយសារតែការកកិត។ ជាការប្រសើ អ្នកគួតែមានស្រោមការពារទូរសព្ទ ប្រសិនបើអ្នកចង់ដាក់ទូរសព្ទរបស់អ្នកនៅក្នុងការបូបដែលមានរបស់ពេញ។
Previous
Next Post »