សង្គមបច្ចុប្បន្ននេះគឺជាសង្គមដែលមានការផ្លាស់ប្តូរយ៉ាងលឿនគ្រប់វិនាទី និងជាសង្គមនៃការប្រើគំនិត។ ក្នុងនោះខ្ញុំក៏ធ្លាប់បានឃើញអ្នកគ្រប់គ្រងជាច្រើនមិនទាន់សម្របខ្លួនបានទៅនឹងការផ្លាស់ប្តូរដ៏លឿននេះបាននៅឡើយនោះទេ។
មិនថាអ្នកចូលចិត្តឬមិនចូលចិត្តនោះទេ សម័យកាលគឺនៅតែផ្លាស់ប្តូរទៅមុខឥតឈប់ឈរជារៀងរាល់ថ្ងៃ ក៏ប៉ុន្តែពេលខ្លះការផ្លាស់ប្តូរទាំងនោះវាមិនបានកើតឡើងភ្លាមៗនោះទេ វាប្រាកដជាលេចចេញនិម្មិតសញ្ញាអ្វីមួយជាមុនជាមិនខាន។ វាមានន័យថា សភាពខាងក្រៅ ផ្លាស់ប្តូរមុនផ្នែកខាងក្នុងជានិច្ច។ ដូច្នេះវាមិនពិបាកទេ បើអ្នកចង់សម្របខ្លួនទៅតាមកាលៈទេសៈទាំងនោះ ក្នុងករណីបើសិនជាលោកអ្នកពិតជាមានការតាំងចិត្ត ហើយវាក៏មិនទាក់ទងអ្វីទៅនឹងអាយុរបស់អ្នកនោះដែរ តែវាទាក់ទងទៅនឹងរឿងម្យ៉ាងរបស់អ្នកតែប៉ុណ្ណោះ គឺការតាំងចិត្ត។
មួយវិញទៀត ប្រសិនបើអ្នកអាចប្រែប្រួល ឬសម្របតាមកាលៈទេសៈបាន ខ្ញុំជឿជាក់ថា ជីវិតការងារ និងជីវិផ្ទាល់ខ្លួនរបស់លោកអ្នក នឹងឈានដល់ចំណុចកំពូលបាន ដោយឥតសង្ស័យ។
តើធ្វើយ៉ាងដូចម្តេចទើបអាចក្លាយជាអ្នកឯកទេសខាងការងារដែលមានគេទទួលស្គាល់?
អ្នកឯកទេសខាងការងារ មិនត្រឹមតែជាអ្នកដែលមានបច្ចេកទេស និងចំណេះដឹងពិសេសៗប៉ុណ្ណោះទេ គេថែមទាំងមានសមត្ថភាពក្នុងការ ប្រមូលយកព័ត៌មាន សម្រាប់ជាជំនួដល់ការងារ និងសមត្ថភាពក្នុងការនិយាយទាក់ទាញចិត្តថ្នាក់លើថែមទៀតផង។
ជាងនោះទៅទៀតគេតែងគិតថា ចំណេះដឹង និងបច្ចេកទេស ដែលគេបានរៀនមកតាំងពីថ្ងៃដំបូងនៃជីវិតនោះ វានឹងហួសសម័យបន្តិចម្តងៗទៅតាមសម័យកាល និងពេលវេលា ដូច្នេះគេត្រូវបង្កើតគំនិតថ្មីជានិច្ច ដើម្បីនឹងធ្វើអោយជីវិតរបស់គេទទួលបានចំណេះដឹងថ្មីៗដែលមិនហួសសម័យ។
អ្វីដែលយើងនិយាយខាងលើ មិនត្រឹមតែសម្រាប់អ្នកដែលចង់ក្លាយជាអ្នកឯកទេសខាងការងារប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏ជាផ្លូវសម្រាប់អោយអ្នកគ្រប់គ្រងដែលនៅក្នុងវ័យ ២០ឆ្នំាប្លាយត្រូវមានជាចាំបាច់ផងដែរ ពោលគឺអ្នកគ្រប់គ្រងវ័យក្មេងនោះឯង។
អ្នកគ្រប់គ្រងវ័យក្មេងត្រូវចេះពីវិធីប្រមូលព័ត៌មាន វិធីស្នើសុំយោបល់ ការទាក់ទងនឹងមនុស្សខាងក្រៅ របៀបមើលថែអ្នកនៅក្រោមបង្គាប់ និងចេះបង្វឹកខ្លួនឯងអោយបានរីកចម្រើន ទើបត្រូវបានគេទទួលស្គាល់ថា "ជាអ្នកគ្រប់គ្រងដ៏អស្ចារ្យ និងដើរទាន់សម័យកាលនៃសង្គម"។
ប៉ុន្តែវាជារឿងដែលសួរអោយសោកស្តាយ ដែលអ្នកដែលចង់ក្លាយជាអ្នកជំនាញការការងារ និងអ្នកគ្រប់គ្រងមួយចំនួន មិនអាចសម្របខ្លួនទៅនឹងរឿងទាំងនេះបាន។ មនុស្សមួយចំនួនធំ គេតែងតែចាប់អារម្មណ៍ទៅនឹងព្រំដែននៃការងាររបស់ខ្លួន ដែលគេបានទទួលមកតែប៉ុណ្ណោះ គេមិនដែលឈានជើងចេញក្រៅសូម្បីមួយជំហានសោះឡើយ។ គេង់ចាំរហូតដល់អាយុ ៤០ឆ្នាំ ៥០ឆ្នាំ ទើបគេគិតឃើញថា ការធ្វើបែបនេះគឺវាហួសពេលបាត់ទៅហើយ។
ដូច្នេះចាប់ពីពេលនេះទៅ អ្នកដែលនឹងតាំងចិត្តអោយក្លាយទៅជា អ្នកគ្រប់គ្រង ឬអ្នកឯកទេសកាងារ ត្រូវតាំងចិត្តរៀន និងចាប់ផ្តើមអនុវត្តការងារនេះចាប់ពីអាយុ ២០ឆ្នាំនេះទៅ។
(នៅមានភាគបន្ត)
ConversionConversion EmoticonEmoticon