ត្រួតពិនិត្យមើលធនធានដែលមានស្រាប់ថាតើវាតំណើរការឬអត់?
ក្នុងដំណើរការនៃការរកស៊ី សំខាន់បំផុតគឺត្រូវចេះប្រើមនុស្សរបស់របរ មាសប្រាក់ ឬសារព័ត៌មានជាដើមអៅយបានទៅជាប្រយោជន៍។ វាដូចគ្នានឹងអ្នកគ្រប់គ្រងដែរ។ ដូច្នេះចាប់ពីពេលនេះទៅ អ្នកគ្រប់គ្រងត្រូវគិតថាខ្លួនឯងជាអ្នករកស៊ីម្នាក់។ ការគិតបែបនេះអាចាត់ទុកថាជាលក្ខខណ្ឌដំបូងដើម្បីអោយខ្លួនទទួលស្គាល់ខ្លួនថា “ជាមនុស្សមានតម្លៃ”។
ខាងក្រោមនេះគឺជាវិធីសាស្រ្តត្រួតពិនិត្យប្រភពធនធានរបស់ខ្លួនដែលខ្លួនមនាដើម្បីយកទៅគ្រប់គ្រង ឬប្រកបមុខរបររកស៊ីដូចតទៅ៖
ទី១
ត្រូវត្រួតពិនិត្យមើលជិវិតដែឡប្រព្រឹត្តកន្លងទៅ តើវាយ៉ាងម៉េច? មើលប្រវត្តិនៃការសិក្សា មើលចំណេះដឹង ជំនាញនិងបច្ចេកទេសក្នុងខ្លួន របស់អ្នកមើលថា តើវាល្អឬយ៉ាងណា? តើវាជាបទពិសោធន៍ដ៏មានតម្លៃដែរឬទេ? តើអ្នកអាចយកវាទៅប្រើប្រាស់ក្នុងការងារផ្សេងៗដែរឬទេ? តើអ្នកអាចធ្វើជាអ្នកគ្រប់គ្រងបានដែរឬទេ? ឬក៏មានជំនាញបច្ចេកទេសនៃការរកស៊ីផ្សេងៗទៀតដែរឬយ៉ាងណា?
ទី២
មើលទៅក្រុមហ៊ុនដែលអ្នកបានធ្វើការកាលពីមុនថា តើថ្នាក់លើ និងថ្នាក់ក្រោមរបស់ក្រុមហ៊ុន បានប្រើប្រាស់ខួរក្បាលគន្លឹះ ឬបច្ចេកទេសដូចម្តេចដែលធ្វើអោយក្រុមហ៊ុននោះទទួលបានជោគជ័យល្បីឈ្មោះដូចនោះបាន? បើបានឃើញវាហើយ សូមយកធ្វើជាបច្ចេកទេសនៃការគ្រប់គ្រង ឬការរកស៊ីរបស់អ្នកចុះ។
ទី៣
លួចទិកនិចរបស់ក្រុមហ៊ុនខាងក្រៅ ដែលកំពុងតែប្រកបរបរអាជីវកម្មផ្សេងៗមកបំបែកអោយបានជាប្រយោជន៍។ អ្នកគ្រប់គ្រងទាន់សម័យត្រូវចេះសេពគប់មិត្តភក្តិដែលនៅសិក្សា ដែលអាចនឹងនាំព័ត៌មានថ្មីៗពីខាងក្រៅមកអោយអ្នកបាន។
ទី៤
បំប៉នកម្លាំងកាយ និងកម្លាំចិត្តខ្លួនឯងអោយបានជាប្រចាំដើម្បីបានជាប្រយោជន៍ និងសម្បត្តិធនធានទៅមុខទៀត។
ទី៥
ចេះប្រើបណ្ណាល័យ (អានសៀវភៅ) ដែលខ្លួនមានអោយបានកើតទៅជាប្រយោជន៍។
វ័យ២០ឆ្នាំ គឺជាវ័យអាចប្រមូលភាពជោគជ័យបានល្អបំផុត។ សម្បត្តិធនធានដ៏មានតម្លៃក្នុងវ័យ២០ឆ្នាំ គឺកម្លាំងកាយនិងកម្លាំងចិត្ត។ មនុស្សដែលស្ថិតនៅក្នុងវ័យនេះមានកម្លាំងល្អបំផុតប៉ុន្តែអ្នកមានអាយុ២០ឆ្នាំខ្លះបែរជានិយាយជានិច្ចថា “ខ្ញអផ្សុកមែនទែន ឬខ្ញុំធុញទ្រាន់ទៅវិញហើយគេក៏មិនដែលបានធ្វើអ្វីដែលជារឿងមានប្រយោជន៍ឡើយ”។
ប្រសិនបើនិយាយទៅដល់អ្នកគ្រប់គ្រងវ័យក្មេង ឬក៏អ្នកដឹកនាំវ័យក្មេងវិញនោះ អ្នកត្រូវដឹងថាខ្សែភ្នែករបស់មនុស្សដែលនៅជុំវិញអ្នកកំពុងតែចោលមករកអ្នក ដូច្នេះអ្នកដែលស្ថិតនៅក្នុងវ័យ២០ឆ្នាំគប្បីព្យាយាមតាំងចិត្តធ្វើការអោយអស់ពីសមត្ថភាព ទើបមានការជឿទុកចិត្តពីអ្នកដែលនៅជុំវិញបាន។ ក្នុងវ័យនេះអ្នកគប្បីរួបរួមទាំងកម្លាំងកាយ និងកម្លាំងចិត្ត ហើយប្រើវាអោយបានពេញទំហឹងទើបរាប់ថាអ្នកបានប្រើប្រាស់សម្បត្តិធនធានដែលមានស្រាប់នោះបានល្អហើយ។
ផ្ទុយទៅវិញបើអ្នកមិនព្រមចាប់ផ្តើមប្រតិបត្តិការតាំងពីពេលនេះទៅទេ ចាំពេលអ្នកមានមានអាយុ៤០ ឬ៥០ឆ្នាំ ទើបនឹកគិតថានឹងយកកម្លាំងមកប្រើអោយជាប្រយោជន៍នោះមើលទៅវាហាក់ដូចជាហួសពេលបន្តិចទៅហើយ។
រៀបចំគម្រោងជីវិត?
គេតែងនិយាយជានិច្ចថា អ្នកគ្រប់គ្រងឬអ្នកដឹកនាំត្រូវមើលអោយបានវែងឆ្ងាយរហូតដល់ ៥ឆ្នាំ ទៅ១០ឆ្នាំ នៅខាងមុខ ឯណោះ។ ខ្ញុំយល់ស្របនឹងគំនិតបែបនេះ ក៏ប៉ុន្តែត្រូវមានលក្ខខណ្ឌដំបូងសិននោះគឺការរៀបចំគម្រោងជីវិតសម្រាប់ខ្លួនឯង។
ដំណើរការទ្រទ្រង់ជីវិតរបស់មនុស្សត្រូវបានបែងចែកចេញជា ២ប្រភេទគឺ៖
ប្រភេទជីវិតទីមួយរស់នៅតាមយថាកម្ម មានន័យថាបើទោះបីជាជីវិតនេះទៅជាយ៉ាងណាក៏បាន។ មួយប្រភេទទៀត គឺរស់នៅដោយចេះរៀបចំគម្រោងសម្រាប់ជីវិតខ្លួនឯងដោយមានសង្ឃឹមជាអាវុធ។ អ្នកជ្រើសរើសយកប្រភេទមួយណា គឺជាសិទ្ធិសេរីភាពរបស់អ្នក ក៏ប៉ុន្តែខ្ញុំសូមស្នើអោយអ្នកជ្រើសរើសយកប្រភេទទី២ ជាប្រការប្រសើបំផុត។
ការរៀបចំគម្រោងជីវិតគឺការគិតពីវិថីជីវិតរបស់ខ្លួនឯងអោយបានល្អិតល្អន់។ សំណួរសួរថា តើអ្នកគិតដូចម្តេចទៅ?
ប្រសិនបើអ្នកនៅតែឯងតើអ្នកនឹងរៀបការទេ? ប្រសិនបើអ្នកទិញផ្ទះថ្មីនឹងយកប្រាក់ឯណាមកទីញ? ត្រូវសន្សំប៉ុន្មានឆ្នាំទៀតទៅ ទើបអ្នកនឹងជោគជ័យ? ហើយកត្តាអ្វីដែលនាំអោយជីវិតជោគជ័យ? ជាដើម។
វិធីរៀបចំគម្រោងជីវិត
វិធីរៀបចំគម្រោងជីវិតនេះអ្នកអាចធ្វើដោយវិធីណាក៏បានប៉ុន្តែអ្នកអាចសរសេរនៅក្នុងប្រតិទិនថាតើពេលអាយុប៉ុន្មានទើបអ្នកគិតថានឹងធ្វើអ្វីមួយ? ពេលវេលាដែលកន្លងទៅមួយថ្ងៃៗអ្នកអាចប្រើសញ្ញា x គូសពីលើប្រតិទិននោះ។
តើហេតុអ្វីបានជាធ្វើយ៉ាងនេះ?
វាធ្វើអោយអ្នកដឹងថាជីវិតរបស់ខ្លួនអ្នកនៅសល់ប៉ុន្មានថ្ងៃ។ អ្នកនឹងងាយស្រួលធ្វើការងារទៅតាមដំណាក់កាលនៃជីវិត ដែលអ្នកបានកំណត់ទុកថាថ្ងៃនេះ សប្តាហ៍ ខែនេះ ឬឆ្នាំនេះ តើអ្នកអ្នកត្រូវធ្វើអ្វីជាបន្តបន្ទាប់។
កុំអាលពេញចិត្តនឹងបច្ចេកទេសដែលខ្លួនេងមាននៅពេលនេះ
បច្ចេកទេសឬបច្ចេកវិទ្យាថ្មីៗ ដែលចេញមកពេលបច្ចុប្បន្ននេះ គឺលឿនណាស់ ប្រសិនបើយើងតាមដានវា ស្ទើរតែគ្រប់នាទីប្រាកដជាមានអ្វីដែលថ្មីៗនិងប្លែកៗ ត្រូវបានផលិតឡើង ប៉ុន្តែវាបានចុះថយទៅវិញយ៉ាងឆាបរហ័ស។ ឧទាហរណ៍៖ ពីសម័យមុន គេប្រើក្បាច់គិតលេង ប៉ុន្តែបន្ទាប់មកក៏មានម៉ាស៊ីនគិតលេខ កើតឡើងដែរ ឯតម្លៃក្បាច់គិតលេខក៏បានបាត់ទៅដោយស្វ័យប្រវត្តិដែរ។ ព្រោះហេតុដូច្នេះ បើអ្នកនៅប្រកាន់យកបច្ចេកទេស ឬបច្ចេកវិទ្យាដែលមាននៅក្នុងពេលនេះដដែលៗមកប្រើនោះ នៅក្នុងពេលអនាគតដ៏ខ្លី អ្នកនឹងមិនអាចឈានមុខអ្នកដទៃបានឡើយ។ ហេតុដូច្នេះ ចាំបាច់ត្រូវស្វែងយល់ និងសិក្សា ពីបច្ចេកទេស ឬបច្ចេកវិទ្យា ដ្មីៗ អោយមានក្នុងជីវិតរបស់ខ្លួនឯងជាប្រចាំ។
ConversionConversion EmoticonEmoticon